ហេតុអ្វីការលាងសម្អាតពូក និងគ្រឿងក្នុងឡានចាំបាច់?

ការមិនសម្អាតកៅអី និងគ្រឿងក្នុងរថយន្តរបស់អ្នក មានផលប៉ះពាល់ ​និងអវិជ្ជមានយ៉ាងខ្លាំងទៅលើសុខភាពរបស់អ្នក និងសុខភាពអ្នកដំណើរ។ ដោយសាររថយន្តជាកន្លែងចង្អៀត សារធាតុកខ្វក់កកកុញ និងសាយភាយ ដែលនាំឱ្យមានបញ្ហាផ្សេងៗដែលប៉ះពាល់ដល់​សុខភាព៖

១. បញ្ហាផ្លូវដង្ហើម និងអាឡែស៊ី ៖ រាល់ពេលដែលអ្នក ឬអ្នកដំណើរអង្គុយចុះ ភាគល្អិតទាំងនេះត្រូវបានកូរ និងសាយភាយនៅក្នុងខ្យល់ក្នុងកាប៊ីន ការស្រូបភាគល្អិត ទាំងនេះអាចបង្កឱ្យមានអាឡែស៊ី កណ្តាស់ ក្អក ហៀរទឹកភ្នែក និងហៀរសំបោរ និងសម្រាប់បុគ្គលដែលមានជំងឺហឺតអាចធ្វើឲ្យស្ថានភាពរបស់ពួកគេកាន់តែធ្ងន់ធ្ងរ។

២. បាក់តេរី និងមេរោគ៖ នៅពេលកំទេចអាហារ ភេសជ្ជៈ ដែលបានប្រឡាក់ និងសំណើមពីសម្លៀកបំពាក់សើម ដែលធ្វើឱ្យកកកុញទៅដោយបាក់ដែលអាចបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងខ្លះទៀតអាចបង្កហានិភ័យនៃជំងឺ ឬការឆ្លងមេរោគថែមទៀត។

៣. ផ្សិត៖ នៅពេលដែលពូកស្រូបសំណើមវាអាចបង្ករឱ្យមានផ្សិត ការស្រូបផ្សិតអាចនាំអោយយើងមាន រោគសញ្ញាក្អក ហឺត និងរលាកបំពង់ក ឈឺក្បាល និងអាលែហ្សី។

៤. រលាកស្បែក ៖ ការអង្គុយលើកៅអីកខ្វក់ក្នុងរយៈពេលយូរធ្វើឱ្យយើងរលាកស្បែក និងការឆ្លងមេរោគ។

៥. ភាពតានតឹង ៖ ភាពតានតឹងផ្លូវចិត្ត អាប់អួរ​ និងមានក្លិនមិនល្អបរិយាកាសកខ្វក់ និងរញ៉េរញ៉ៃអាចរួមចំណែកដល់អារម្មណ៍តានតឹង ថប់បារម្ភ និងការរំខាន ។

Leave a Reply

Discover more from Best Clean Garage

Subscribe now to keep reading and get access to the full archive.

Continue reading